**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

សូមប្រុងប្រយ័ត្ន វិធីសាស្ត្រផ្ទេរប្រាក់ក្លែងបន្លំ (Money Transaction Scam)!

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចេកវិទ្យាបានផ្តល់ភាពងាយស្រួលក្នុងការបម្រើកិច្ច ការងារផ្សេងៗ គ្រប់វិស័យតួយ៉ាង វិស័យធនាគារ សុខាភិបាល និងសេដ្ឋកិច្ចសង្គម។ល។ ការរីកចម្រើន លូតលាស់យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា បានផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់ អ្នកប្រើប្រាស់ ទន្ទឹមគ្នានេះដែរវាក៏មានហានិភ័យ ឬផលអវិជ្ជមានផងដែរ។

នាពេលថ្មីៗនេះ ក្រុមការងារសង្កេតឃើញមានការឆបោកផ្ទេរប្រាក់ក្លែងបន្លំជាច្រើនករណី ដោយជនខិលខូចបន្លំទិញទំនិញ ឬសេវា និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ ក្នុងការបង្កើតរបាយការណ៍ផ្ទេរប្រាក់ក្លែងក្លាយ(Screenshot Transaction Report) ដោយបង្ហាញព័ត៌មានជនរងគ្រោះ (អ្នកផ្តល់សេវា ឬលក់ទំនិញ) លេខគណនី ចំនួនទឹកប្រាក់ និងកាលបរិច្ឆេទ ហាក់ដូចជាប្រតិបត្តិការផ្ទេរប្រាក់ពិត ប្រាកដផងដែរ។

លេសពីនេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមចែករំលែកនូវវិធីសាស្ត្រ ដែលជនខិលខូចប្រើប្រាស់ សង្ខេបជូនដូចខាងក្រោម៖

១. ជនខិលខូចបានបង្កើត Link Generate និងកម្មវិធី App ថ្មីមួយស្រដៀងនឹងកម្មវិធី Mobile App របស់ធនាគារ ឬក្រុមហ៊ុនទូរទាត់ប្រាក់ឌីជីថល មួយចំនួនដូចជា ABA ACLEDA ឬ WING ។ល។

២. ធ្វើការក្លែងបន្លំបញ្ជាទិញទំនិញ ឬសេវានៅតាមទីតាំងផ្សេងៗ តួយ៉ាង៖ កន្លែងទិញដូរទូរសព្ទ កន្លែងផ្តល់សេវាកម្មផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ឬម្ហូបអាហារ។ល។

៣. ជនខិលខូចធ្វើការស្កេន QR Code ឬវាយបញ្ចូលព័ត៌មានម្ចាស់គណនី ក្នុងកម្មវិធីក្លែងក្លាយ និងធ្វើការក្លែងបន្លំរបាយការណ៍ផ្ទេរប្រាក់ (Fake Screenshot Transaction Report) បង្ហាញទៅកាន់ភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា។

៤. សកម្មភាពនេះរមែងកើតឡើងនៅពេលភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា មមារញឹកនឹងអាជីវកម្ម ឬពុំបានពិនិត្យផ្ទៀងផ្ទាត់ប្រតិបត្តិការផ្ទេរប្រាក់ឱ្យបានត្រឹមត្រូវ។

ជាថ្មីម្តងទៀតនាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការទូរទាត់ និងការទទួលប្រាក់ដោយ ផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍ផ្ទេរប្រាក់ (Screenshot Transaction Report) មុននឹងធ្វើការដោះដូរទំនិញ ឬសេវាណាមួយ។

ដើម្បីបង្កើនការយល់ដឹង និងជៀសផុតពីសកម្មភាពក្លែងបន្លំខាងលើសូមបងប្អូនប្រជាពលរដ្ឋ ធ្វើការចែករំលែកអត្ថបទនេះ ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់លោកអ្នកបានឃើញ កុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង