ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ដឹកនាំក្រុមការងារកងពលតូចថ្មើរជើងលេខ៤២ ចុះសិក្សាត្រួតពិនិត្យភូមិសាស្រ្ត សំរាប់កសាងទីបញ្ជាការ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២
យោធភូមិភាគទី ៤ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសិក្សាភូមិសាស្ត្រដើម្បី កសាងអាគារទីបញ្ជាការវរសេនាតូចលេខ៤២៤ ដែលជាអំណោយដ៏ថ្លៃរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានកំណត់ទីតាំងភូមិសាស្ត្រនៃការសង់អាគារទីបញ្ជាការ វរសេនាតូចលេខ៤២៤ តាមការចង្អុលបង្ហាញរបស់មេបញ្ជាការកងពលផងដែរ ៕