**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ**រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម កាត់ខ្សែបូរដាក់ឲ្យដំណើរការស្តង់ពិព័រណ៍ រដ្ឋបាល និងវិស័យឯកជន ក្នុងខេត្តកំពង់ចាម

អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការតាមផ្លូវច្បាប់បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំង គ្រប់រូបភាពណាមួយ

ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំង។

ការព្រមានរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានមានភាពកក់ក្តៅ សប្បាយចិត្ត និងមានជីវភាពកាន់តែល្អប្រសើរឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ខូយ រីដា បានបញ្ជាក់យ៉ាងដូច្នេះថា “ បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណាដើរប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំងគ្រប់រូបភាពណាមួយ នោះមិនមែនជាមន្ត្រីរាជការ ឬកងកម្លាំងទេ តែជាជនល្មើស ហើយនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់”។

លោកបន្តថា ល្បែងស៊ីសង គ្រឿងញៀន ចោរលួច ឆក់ប្លន់ អំពើហិង្សា និងការជួញដូរមនុស្ស បើកើតមាននៅមូលដ្ឋានណាដដែលៗនោះគឺមានន័យថា កងកម្លាំង ឬអ្នកដឹកនាំនៅទីនោះគ្មានសមត្ថភាពគ្រប់គ្រងនិងធ្វើកិច្ចការងាររបស់រាជរដ្ឋាភិបាលទេ មន្ត្រីបែបនេះក៏នឹងត្រូវកែសម្រួលដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីទាំងអស់ត្រូវរួមគ្នា ខិតខំធ្វើការងារ និងមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ កុំព្រួយបារម្ភថា នឹងត្រូវបានគេដកហូតទៅណាមកណា លើកលែងតែមិនធ្វើការ ឬធ្វើខុសឆ្គាំឆ្គងដែលប្រាស់ចាកមិនអាចលើកលែងបាន៕

 

អត្ថបទដែលជាប់ទាក់ទង