**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជសាសន៍។

ថ្លែងក្នុងពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជានៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម ព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា “ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជាបងប្អូន ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាឆ្ពោះទៅផ្តួល រំលំរបបប្រល័យពូជសាសន៍ ពិសេស និងដោយផ្ទាល់យោធភូមិភាគទី៧ អាជ្ញាធរ និងប្រជាជនវៀតណាម ខេត្តដុងណាយ ដែលបានផ្តល់នូវការគាំទ្រ ជួយឧបត្ថម្ភ ចែករំលែក ក្នុងស្ថានភាពដែលមិត្តទើបរំដោះប្រទេស ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “។

នាយឧត្តមសេនីយ៍ បន្តថា ជាង ៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩រូប ដែលបានពលី និងមរណៈ ក្នុងកាលៈទេសៈដ៏លំបាកនោះ បានបញ្ចុះទៅទីនេះ ហើយមិត្តវៀតណាមបានប្រមូលផ្តុំរៀបចំជា បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ ផ្តល់ដី ផ្តល់ប័ណ្ណ ទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ ។ អាជ្ញាធរដែនដី ប្រជាជនវៀតណាម ខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។ ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ តាមរយះនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។

នៅក្នុងឱកាសកាសប្រារព្វខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាតស៊ូ បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានបញ្ជូនកូន ចៅ ប្តីសី ក្នុងនាមកងទ័ព និងជំនាញការស្ម័គ្រចិត្តគាំទ្រ ចូលរួមប្រយុទ្ធដោយផ្ទាល់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន រំដោះមាតុភូមិ ស្តានិងកសាងឡើងវិញ ប្រទេសកម្ពុជាពីលេខសូន្យរហូតមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ កងទ័ព និងជំនាញការវៀតណាមរាប់សែននាក់ បានពលី ពិការ នៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ មកប្រទេសវៀតណាមវិញនៅឡើយ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា ដូចខ្លឹមសារបទចម្រៀងដែលបានពោលថា មាតុភូមិអើយខ្ញុំនឹកអ្នកជានិច្ច ថ្ងៃនេះបងប្អូនទាំង ៤៩រូប នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យក្រុមការងារបច្ចេកទេសយើងខ្ញុំ សហការជាមួយភាគីមិត្តវៀតណាម ដើម្បីនាំបងប្អូនត្រឡប់ទៅកាន់មាតុភូមិកំណើតវិញ ដើម្បីបានជួបជុំគ្រួសារ ញ្ញាតិសន្តាន និងជនរួមជាតិរបស់បងប្អូន។

ឆ្លៀតឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ក្នុងនាមក្រុមការងារបច្ចេកទេស នៃគណៈ កម្មការអន្តរក្រសួង នាយឧត្តមសេនីយ៍ សៅ សុខា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីស្មោះស្ម័គ្របំផុត ជូនចំពោះក្រុមការងារបច្ចេកទេស នៃក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ កងពលធំលេខ៣០២ អាជ្ញាធរ និងប្រជាជនខេត្តដុងណាយ ដែលបានផ្តល់ នូវការសហការដ៏ល្អ សម្រាប់ដំណើរការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា និងការដឹកនាំដោយផ្ទាល់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា ទោះបីអដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាម និងបន្តរៀបចំសិលាចរឹក ដោយរក្សាទុកតំបន់នេះជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាង នៃសច្ចៈធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាព កម្ពុជា-វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង