តុលាការចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នអចលនវត្ថុ ២កន្លែងរបស់ លោក សុន ឆ័យ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីពេលថ្មីៗនេះ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ។
ការសម្រេចរឹបអូសជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោកគី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងគណបក្សប្រជាជនកម្ពុជា ដែលស្នើឱ្យមានការចេញដីការក្សាការពារលើទ្រព្យសម្បត្តិ លោក សុន ឆ័យ ។។