**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

មហាសន្និបាតវិសាមញ្ញសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតជ្រើសតាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស។

មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំង ឯក ឧត្ដមទៀ សីហា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិកគណៈអចិន្ដ្រៃយ៍បន្ថែមចំនួន០៩រូប ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលថ្មី ចំនួន២០៣រូបបន្ថែមទៀតផងដែរ។

អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. នៅនៅនេះ បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនិងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក.។ មហាសន្និបាតវិសាមញ្ញ បានពិភាក្សាលើសកម្មភាព និងការសម្រេចបានកន្លងមក ក៏ដូចជាការពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

អង្គសន្និបាត ក៏មានការឡើងជារបាយការណ៍ និងបទអន្តរាគមន៍យ៉ាងខ្លាំងក្លាពីសំណាក់សមាជិក សមាជិកា នៃអង្គមហាសន្និបាត មតិយោបល់ទាំងលើរបាយការណ៍ទិសដៅការងារ និងកិច្ចពិភាក្សាផ្សេងៗ។

ជាមួយគ្នានេះដែរ ក្រោយបញ្ចប់វគ្គពិភាក្សា លោក ឌី វិជ្ជា អនុប្រធានសសយក និងជាប្រធានអនុគណៈកម្មការដឹកនាំវិសោធនកម្មលក្ខន្តិកៈ បានធ្វើរបាយការណ៍ស្តីពីសំណើរវិសោធនកម្មលក្ខន្តិកៈស.ស.យ.ក. ជូនដល់អង្គពិធី។

សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក. រយៈពេល២ថ្ងៃ មានគោលបំណងសំខាន់ៗ ចំនូន៤៖

ទី១/ បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
ទី២/ ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
ទី៣/បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
ទី៤/ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ [យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨] របស់ ស.ស.យ.។។

អត្ថបទដែលជាប់ទាក់ទង