លោកសាពូន មីដាដា មិនចង់ឲ្យកូនស្រីដើរលើផ្លូវសិល្បៈដូចខ្លួន
ភ្នំពេញ៖ ក្រោយពីបានស្ដាប់ចម្រៀងដែលកូនស្រី បានផ្ញើឲ្យស្ដាប់ ស្រាប់តែលោកសាពូន មីដាដា មិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចខ្លួន។
តាមរយៈហ្វេសប៊ុក លោកសាពូន មីដាដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា “ កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បះដូចឪពុកទេ 9ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បះដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន “៕