**នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសារជូនពរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូល ក្នុងឱកាសចូលឆ្នាំសកល ២០២៥**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្មមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ទៀ សីហា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិត សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហង់ជួន ណារ៉ុន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សុខ ចិន្តាសោភា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប៉ុល សារឿន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**តម្លៃដុំមាសរបស់វៀតណាមធ្លាក់ចុះ ០,២៤% មកនៅត្រឹម ៨៤,៥លានដុង ក្នុងមួយតម្លឹង**ទូតអ៉ីស្រាអែល ប្រចាំ UN ព្រមានថា ជោគវាសនាក្រុមហ៊ូទី នឹងដូចក្រុមហាម៉ាស ហេសបូឡា និងរបបលោក Assad

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ស្មារតីអមតៈ ២ធ្នូគឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន

 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។៊

ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គដើម្បីរៀបចំនូវមហាសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយជោគជ័យ និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតសព្វថ្ងៃ។

ឯកឧត្ដមបញ្ជាក់ថា “ ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃសម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍” ។

ទន្ទឹមនិងនោះដែរ ឯកឧត្ដម ក៏បានអំពាវនាវសូមបន្តយកចិត្តទុកដាក់លើទិសដៅលើការងារសំខាន់ៗ​ជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជនឱ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំ, ការបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជនចេញពីរបបកាប់សំលាប់ប៉ុលពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង