**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឲ្យប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅរបស់គណៈប្រតិភូថៃនៅពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ លោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បន្តជម្រាបជូនគណៈប្រតិភូថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

ជាមួយគ្នានេះ លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូធុរកិច្ចថៃ នាពេលនេះ។

លោក បានបន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង