អាជ្ញាធរសវនកម្មជាតិ បង្ហាញលទ្ធផល អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សវនកម្មជាតិរបស់ប្រទេសស៊ុយអែត នៅកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិនៃកម្ពុជា [អ.ស.ជ] លោកស្រី ហេលេណា លីនប៊ីក [ Helen Lindberg] អគ្គសវនករនៃការិយាល័យសវនកម្មជាតិស៊ុយអែត [SNAO] បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។។