ប្រុងប្រយ័ត្នគ្រប់ពេលបើកបរ! ស្លាប់និងរបួស ១៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ វិច្ឆិកា
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ចគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២នាក់ របួសធ្ងន់ចំនួន ៨នាក់(ស្រី២នាក់) និងរបួសស្រាលចំនួន ៦នាក់ (ស្រី១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក ក្នុងនោះ ល្បឿន ២លើក មិនគោរពសិទ្ធ ៤លើក និងប្រជែងគ្រោះថ្នាក់ ២លើក៕