រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។
ដោយមានការអញ្ជើញចូលរួម ពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងកំពង់ឆ្នាំង អធិការដ្ឋានគរបាលក្រុង កងរាជអាវុធហត្ថក្រុង មន្ត្រីនៃធនាគារជាតិ ចៅសង្កាត់ ស្មៀនសង្កាត់ ប្រធានភូមិ អនុភូមិ និងតំណាងគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ៕