គណៈកម្មការទី១ព្រឹទ្ធសភា ជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួងពាក់ព័ន្ធ ពិភាក្សានិងពិនិត្យសំណើរបស់សហគមន៍ជនជាតិភាគតិច
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា [គណៈកម្មការទី១] ជួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរបស់សហគមន៍ជនជាតិភាគតិច ចំនួន ១៦ ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្រសួងបរិស្ថានក៏បានគូសបញ្ជាក់ថា កំពុងរៀបរៀងសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ក្នុងនោះមាន សេចក្តី ព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ដោយជនជាតិដើមភាគតិច បានស្នើបញ្ចូលធាតុចូល ចំនួន៨ ដែលភាគច្រើន បានបញ្ចូលទៅក្នុងមាត្រានានា នៃសេចក្តីព្រាងច្បាប់ទាំងពីរ ហើយ និងនៅសល់តែ៣ចំណុចប៉ុណ្ណោះ ។។