**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និង ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុង ស្រុកភ្នំក្រវ៉ាញ និង មណ្ឌលសុខភាពប្រមោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និង ការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាល ព្រមទាំងអជ្ញាធរខេត្ត ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសឹទ្ធភាពខ្ពស់ និង វិជ្ជាជីវៈ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យប្រពន្ធ័ត្រជាក់ សំរាប់ថែរក្សា វ៉ាក់សាំង និង ក្រើនរំលឹក ដល់មន្រ្តីបុគ្គលិក នៃមណ្ឌលសុខភាព និង សូមអោយអាជ្ញាធរ មូលដ្ឋានជួយជំរុញប្រជាជនទាំងអស់ ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យលើការដ្ឋានសាងសង់អគារ ថ្មីបន្ថែម មួយអគារទៀតក្នុងបរិវេណ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដែលជាជំនួយសប្បុសធ៌ម របស់ លោកអ្នកឧកញ្ញា ទ្រី ភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ ថាជំនួយសប្បុរសធម៌នេះ ពិតជា សមស្រប ទាន់ពេលវេលា និងមានតំលៃ សំរាប់បង្កើននូវ ប្រសឹទ្ធិភាព ក្នុងការផ្តល់សេវា របស់មណ្ឌលសុខភាព និងធ្វើអោយ យើងកាន់អាចនាំមកនូវសេវាសុខាភិបាល អោយកាន់តែខិតជិតប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទល់ដែនមួយនេះ។

លើសពីនេះទៀត ដោយពិនិត្យឃើញថាមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល និងមានតំរូវការជាក់ស្តែង ក្នុងការបញ្ជូនអ្នកជំងឺ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល បានសំរេចផ្តល់ជូន រថយន្តសង្គ្រោះមួយគ្រឿងសំរាប់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដើម្បីប្រើប្រាស់តាមតំរូវការ។
ជាទីបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាល និង អាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ អោយពួកគាត់បន្តគាត់បន្តនូវ សកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះ បន្តទៀត ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាលប្រកបដោយប្រសឹទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និង អាចរកបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការ៕

អត្ថបទដែលជាប់ទាក់ទង