លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកា ៤លានរៀល ដល់ប្អូនស្រីម្នាក់ជួបគ្រោះថ្នាក់ស្លាប់កូនក្នុងពោះកំពុង វះកាត់នៅមន្ទីរពេទ្យ
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ដើម្បីជួយដល់ប្អូនស្រីមួយរូប ដែលកំពុងជួបគ្រោះថ្នាក់កូនស្លាប់ក្នុងពោះហើយទៅវះកាត់នៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅឯខេត្តកំពង់ស្ពឺ ក៏មានបញ្ហាបន្ថែមទៀត ហើយបច្ចុប្បន្នកំពុងយកមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្អូនស្រីរងគ្រោះមានឈ្មោះ សៀង ស្រីអូន មានមុខរបរជាកម្មករកាត់ដេរ មានទីលំនៅស្រុកជុំគិរី ខេត្តកំពត។
គ្រួសាររបស់ប្អូនស្រីរងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕