**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន

ឯកឧត្តម អ៊ុក ប្រជា ចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក

 

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, Mr. Junya Watanabe, Director, IP Department, JETRO Bangkok, លោក លោកស្រីអនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, វាគ្មិនដែលអញ្ជើញពី JETRO Bangkok និង SOEI ASEAN Office ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលសិក្ខាកាមជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនផ្នែកកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពមន្ត្រីស្ថាប័នបន្ថែម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារ និងជំរុញឱ្យសាធារណៈជនប្រើប្រាស់កម្មសិទ្ធិបញ្ញាឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។

ក្នុងនោះផងដែរ កម្ពុជា បានបង្កើត៖
-ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២
-ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣
-ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣
-ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨
-ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឆ្នាំ២០១៤
-ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ឆ្នាំ២០១៨
-សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ និង
-សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា

បន្ថែមពីនេះ កម្ពុជាក៏បានបន្តចូលរួមជាភាគីហត្ថលេខីនៃសន្ធិសញ្ញាមួយចំនួន ដែលគ្រប់គ្រងដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ រួមមាន៖
-ពិធីសារក្រុងម៉ាឌ្រីដ ឆ្នាំ២០១៥
-សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) ឆ្នាំ២០១៦
-កិច្ចព្រមព្រៀងទីក្រុងទ្បាអេស្តីពីកិច្ចការពារគំនូរឧស្សាហកម្ម ឆ្នាំ២០១៧
-កិច្ចព្រមព្រៀងទីក្រុងលីស្បោនស្តីពីការហៅឈ្មោះតាមប្រភពដើមនៃទំនិញ និងម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញឆ្នាំ ២០១៨
-សន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍ ឆ្នាំ២០១៩
-និងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ឆ្នាំ ២០០២ រយៈពេលនៃការចុះបញ្ជីម៉ាក គឺមានរយៈពេល ៩ (ប្រាំបួន) ខែ ប៉ុន្តែនាយកដ្ឋានបាននឹងកំពុងពង្រីក សមត្ថភាពរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយរយៈពេលនេះមកត្រឹមចន្លោះពី ៥ (ប្រាំ) ទៅ ៧ (ប្រាំពីរ) ខែវិញ ដើម្បីបម្រើផលប្រយោជន៍ជូនអ្នកដាក់ពាក្យស្នើសុំទាំងអស់។ ជារួម កម្ពុជា អាចត្រូវ បានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿន។នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណចំពោះក្រុមការងារទាំងអស់នៃអង្គការពាណិជ្ជកម្ម អង្គការ JETRO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានខិតខំសហការរៀបចំសិក្ខាសាលានេះទ្បើង និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការស្តាប់បទបង្ហាញរបស់វាគ្មិន ក៏ដូចជាលើកជាសំណួរផ្សេងៗ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះកាន់តែទទួលបានលទ្ធផលត្រចះត្រចង់៕

អត្ថបទដែលជាប់ទាក់ទង