**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បាឋកថាស្តីពីឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន ត្រូវបានរៀបចំឡើង នៅព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជាមានរៀបចំកម្មវិធីបាឋកថាស្តីពីឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន។
ថ្លែងទៅកាន់អង្គពិធីសរុបមានចំនួន៨០រូបដែលរួមមានថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Xiyuan នៃបណ្ឌិតសភាវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានយល់ស្របនឹងបទបង្ហាញប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅរបស់លោកស្រី Fan Maorong ប្រធានផ្នែកវេជ្ជសាស្រ្តបុរាណចិនប្រចាំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈដែលបានរំលេចនូវអត្ថប្រយោជន៍នៃការព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណចិនដែលមិនត្រឹមតែបង្កើនភាពស៊ាំដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងមានភាពចំណាស់និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺប្រកដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដោយផ្តោតលើការលើកតម្កើងក្នុងការប្រើប្រាស់ថែរក្សាសុខភាព។ ភាពល្បីរន្ទឺនៃវេជ្ជសាស្រ្តបុរាណចិនបានក្លាយជាជ្រុងមួយនៃវប្បធម៌ចិន ហើយកាន់តែមានភាពល្បីល្បាញក្នុងពេលដែលវិធីព្យាបាលទាំងនេះបានផ្តល់ផលយ៉ាងល្អប្រសើរនៅក្នុងការព្យាបាលជំងឺCovid-19។ ប្រជាជនកម្ពុជាបានចងចាំច្បាស់ណាស់ក្នុងឆ្នាំ២០២០ដែលក្រុមវេជ្ជសាស្ត្របុរាណចិនបានមកជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ហើយចាប់ពីឆ្នាំ២០២១មក ការប្រើប្រាស់រួមដោយគួបផ្សំគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងថ្នាំបុរាណចិន Lian Hua Qing Wen បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា ស្ថានភាពរោគរបស់អ្នកឆ្លងជំងឺកូវីដ១៩មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រានៃករណីធ្ងន់ធ្ងរយ៉ាងច្រើន។
លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាបានថ្លែងនូវការកោតសរសើរចំពោះលោកស្រី Fan Maorong ដែលបានសម្រិតសម្រាំងនូវខ្លឹមសារសង្ខេបងាយយល់ដល់អង្គពិធី ហើយបេសកកម្មរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិននៅកម្ពុជាគឺជាការចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមិនត្រឹមតែជាការចូលរួមក្នុងកិច្ចបង្កើនសេវាសុខភាពសាធារណៈកាន់តែប្រសើរនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅទៅក្នុងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនថែមទៀតផង៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង