អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម ផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល
ភ្នំពេញ៖ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)ថ្នាក់ស្រុក ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាគណៈអភិបាលស្រុកសៀមបូក ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អង្គការសង្គមស៊ីវិល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕