ស្វាព្រាម ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ ប្រទះឃើញវត្តមាន នៅព្រៃស្រោងកម្ពុជា
ភ្នំពេញ៖ ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានព័ណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានព័ណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានព័ណ៌ស-ប្រផេះ។
ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែង ពណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វាតូចមានព័ណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងព័ណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។
សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង ហើយការសិក្សានេះ បានបញ្ជាក់វត្តមានសត្វប្រភេទនេះនៅតំបន់ព្រៃលិចទឹក ក្នុងតំបន់រ៉ាមសារស្ទឹងសែន ភូមិសាស្ត្រខេត្តកំពង់ធំ។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ ។