រដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួបទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឯកឧត្ដម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា មុននឹងឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាចុងខែធ្នូ ឆ្នាំ២០២២នេះ។