នាយករដ្ឋមន្ត្រី ណែនាំឲ្យអភិបាលរាជធានី/ខេត្ត បញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ផលិតនៅកម្ពុជា ដាក់បំភ្លឺតាមដងផ្លូវ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបានណែនាំដល់អភិបាលរាជធានី ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជាដាក់បំភ្លឺតាមដងផ្លូវសាធារណៈ នៅតាមខេត្តក្រុងរបស់ខ្លួន ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea
(Cambodia) របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ធ្នូ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀ ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រ នៅខេត្តពោធិ៍សាត់ផងដែរ។