សម្តេច សាយ ឈុំ អនុញ្ញាតឲ្យប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតជូន ឯកឧត្តម Christophe-Andr1é Frassa ប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។