**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា

រដ្ឋបាលខេត្តកែប​ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផលិត​ផល​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត​

ភ្នំពេញ៖​ ក្រសួងផែនការ​ នាព្រឹកថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២២ បានសហការជាមួយមន្ទីរផែនការខេត្តក្រោមការសម្រសម្រួលដោយ​ រដ្ឋបាលខេត្តកែប​ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផលិត​ផល​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត​ ក្រោមអធិបតីភាពឯកឧត្តម រិន វីរៈ រដ្ឋលេខា​ធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត​ ព្រមជាមួយនេះ ក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក​ លោកស្រីប្រធានមន្ទីរ​ ក្រុមប្រឹក្សា​ អភិបាលក្រុង​ ស្រុក​ និងមន្រ្តីជំនាញពាក់េព័ន្ធជុំវិញខេត្ត​សរុបប្រមាណ​៧៥រូបផងដែរ​។

ឯកឧត្តមអភិបាលខេត្ត​ បានគូសបញ្ជាក់ថា​ លទ្ធផល​ផលិត​ផល​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត​ គឺមានសារសំខាន់ណាស់​ សម្រាប់កិច្ចអភិវឌ្ឍន៍ និងវាយតម្លៃពីការរីកចម្រើនសេដ្ឋកិច្ច​ខេត្ត។ តាមរយៈទិន្នន័យនេះ យើងនឹងដឹងពីទំហំសេដ្ឋកិច្ចរបស់ខេត្ត ចំណូល​ជាមធ្យមរបស់មនុស្សម្នាក់ៗ អត្រាអតិផរណាក្នុងខេត្ត និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ផ្សេងៗ​ ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចខេត្តឱ្យ​ទទួលបានលទ្ធផលល្អប្រសើរ​ និងចំគោលដៅ។

ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ​ បានលើកឡើងថា ខេត្តកែបជាខេត្តមួយដែល​មានសក្ដានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសិប្បកម្ម ដែលធ្វើឲ្យខេត្តមានការរីកចំរើន និងការអភិវឌ្ឍន៍។​

លទ្ធផលនៃការគណនា​ បង្ហាញថា​ទំហំសេដ្ឋកិច្ចខេត្ត​ មានប្រមាណ ២១៨,៥៣២ លានរៀល គិតជាដុល្លាប្រហែល៥៤ លានដុល្លា​ បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០២១ ស្មើ ០.២% នៃសេដ្ឋកិច្ចជាតិ​។ សេដ្ឋកិច្ចខេត្ត​ មានកំណើន ០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០​ ចំណូលសម្រាប់មនុស្សម្នាក់ ១,២០៦$ នៅឆ្នាំ២០២១ និង ១,២១៨$ នៅឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង