**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឯកឧត្តម ប៉ែន ស៊ីម៉ន អញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប មកពីវិទ្យាល័យទូទាំងខេត្តកំពត

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត​ ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះ​សំណាលជាមួយសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ មកពីវិទ្យាល័យនានា នៅទូទាំងខេត្តកំពត សរុបជាង ៥០០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យនានាទូទាំងខេត្ត។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ​លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានជម្រាបរាយការណ៍ជូន​ ឯកឧត្តមបណ្ឌិត​ ​បានជ្រាបថា​ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះនៅខេត្តកំពត មានបេក្ខជន ដែលត្រូវប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន​៥,៣៤៦នាក់ ស្រី ២,៧៩៥នាក់ ចែកចេញជា ១០មណ្ឌលស្មើនឹង​២១៦បន្ទប់។ ជាមួយគ្នានោះដែរ​ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត​ចំពោះ​ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រ លើកស្ទួយវិស័យអប់រំសិក្សាធិការខេត្ត ជាបន្តបន្ទាប់តាមរយៈការផ្តល់អគារសិក្សា អាហារូបករណ៍​ដល់សិស្សានុសិស្សនៅក្នុងខេត្តកំពត។

ក្នុងពិធីសំណេះសំណាល​ដ៏វិសេសវិសាលនេះ​ ឯកឧត្តមបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំរៀនសូត្ររបស់ចៅៗ សិស្សានុសិស្សទាំងអស់​ ដោយមានជំនឿយ៉ាងមុតមាំថា លទ្ធផល​ នៃការប្រឡងសញ្ញាប័ត្រធម្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ នេះពិតជាមានភាពប្រសើរជាងឆ្នាំមុនៗជាក់ជាពុំខាន។ នាឱកាសនោះដែរ​ ឯកឧត្តមបណ្ឌិត បានលើកឡើងពីបទពិសោធន៍ នៃការសិក្សារៀនសូត្រ ផ្តល់ពុទ្ធិជាមូលដ្ឋានគ្រឹះ និងអនុសាសន៍សំខាន់ៗជាច្រេីន​ ក្នុងការសិក្សារៀនសូត្រសម្រាប់ចៅៗ​ គឺត្រូវជឿជាក់លើខ្លួនឯង ព្រោះការជឿជាក់នាំមកនូវភាពជោគជយ័។​

ទន្ទឹមនោះផងដែរ​ ឯកឧត្តមបណ្ឌិត​ បានអនុញ្ញាតអោយនិស្សិតអាហារូបករណ៍របស់ឯកឧត្តមបណ្ឌិត​ ដែលកំពុងសិក្សានៅមហាវិទ្យាលយ័ និងសកលវិទ្យាលយ័នានា​ ក្នុងរាជធានីភ្នំពេញ​ បានឡើងធ្វើបទបង្ហាញគន្លឹះសំខាន់ចែកជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ទុកជាទុនសម្រាប់ជាបទពិសោធន៍ក្មុងការរៀនសូត្រ ចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ​។

ឯកឧត្តមបណ្ឌិត បានជូនពរអោយចៅៗសិស្សានុសិស្សទាំងអស់ប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបង្ហាញជាកិត្តិយស ជូនលោកគ្រូអ្នកគ្រូ ជូនសាលាយើង គ្រួសារយើង ស្រុកយើង និងខេត្តយើងផងដែរ​។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់បេក្ខជនមកពីវិទ្យាល័យនានាក្នុងខេត្តកំពត សរុបចំនួន ៤,៤៣៧នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន២៤៣នាក់ ម្នាក់ៗ ១០ម៉ឺនរៀល​ គណៈគ្រប់គ្រងសាលាសរុបចំនួន៦៥នាក់ ម្នាក់ៗ ១០ម៉ឺនរៀល គរុសិស្សជំនាន់ទី៣៩ ចំនួន៥០នាក់ ម្នាក់ៗ៥ម៉ឺនរៀល គ្រូឧទ្ទេស ២៥នាក់ គណ:គ្រប់​គ្រងសាលាគរុកោសល្យ ៣នាក់ សរុប២៨នាក់ ម្នាក់ៗ​ ១០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធ ៤លានរៀល ពេទ្យប្រចាំការ ១៦នាក់ម្នាក់ៗ ១០ម៉ឺនរៀល និងកសាងក្លោងទ្វារវិទ្យាល័យទូកមាសអស់ថវិកាចំនួន​ ១៥.៣០០ដុល្លារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង