នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវក្រោយមានការចុះផ្សាយថា បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា «បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ» ។