**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

បទវិភាគ៖ស្ថានការណ៍អន្តរជាតិមានភាពកាន់តែច្របូកច្របល់ កិច្ចសហប្រតិបត្តិការរវាងចិននិងសហភាពអឺរ៉ុបក៏កាន់តែមានសារសំខាន់ដែរ

“ស្ថានភាពអន្តរជាតិមានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកលក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញឱ្យឃើញនូវសារសំខាន់នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបផងដែរ”។ ថ្ងៃទី១ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michelប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងប៉េកាំង។ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនូវសំណើចំនួន៤ចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដោយរំពឹងថាសហភាពអឺរ៉ុបនឹងក្លាយទៅជាដៃគូដ៏សំខាន់របស់ប្រទេសចិនក្នុងការដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ លោកMichelបានសំដែងថា សហភាពអឺរ៉ុបរីករាយធ្វើជាដៃគូសហប្រតិបត្តិការដែលអាចជឿទុកចិត្តបានរបស់ប្រទេសចិន។នេះបានបង្ហាញពីឆន្ទៈវិជ្ជមានរបស់ភាគីទាំង២ ក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនទៅមុខ។
ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Michel លើកនេះ គឺជាការជួបប្រាស្រ័យផ្លូវការលើកដំបូងរវាងមេដឹកនាំកំពូលចិននិងថ្នាក់ដឹកនាំស្ថាប័នសហភាពអឺរ៉ុបបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ នេះហើយក៏ជាដំណើរទស្សនកិច្ចនៅប្រទេសចិនលើកដំបូងបន្ទាប់ពីលោកឡើងកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ វេបសាយផ្លូវការនៃក្រុមប្រឹក្សាអឺរ៉ុបបានចេញផ្សាយដំណឹងនាពេលថ្មីៗកន្លងទៅនេះថា ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយ និងបរិយាកាសសេដ្ឋកិច្ចដ៏តានតឹងបែបនេះ ដំណើរទស្សនកិច្ចលើកនេះគឺជា “ឱកាសទាន់ពេលវេលា” សម្រាប់អឺរ៉ុបនិងចិនធ្វើការប្រាស្រ័យទាក់ទងគ្នា។
ចិននិងអឺរ៉ុបគឺជាកម្លាំងធំ២ ក្នុងការគាំពារសន្តិភាពពិភពលោក ជាទីផ្សារធំ២សម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំ២សម្រាប់ជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។ជានិច្ចកាល ភាគីចិនតែងតែប្រើក្រសែភ្នែកយុទ្ធសាស្រ្តនិងវែងឆ្ងាយទៅមើលទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។
“ត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវ” “ត្រូវគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមរម្យ” “ត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលមានកម្រិតកាន់តែខ្ពស់” “ត្រូវពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ” លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតចំនួន៤ចំណុចស្តីពីការពង្រីកទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងកិច្ចជំនួប ដែលបានផ្តល់វិធីរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវសម្រាប់ភាគីទាំង២។
ក្នុងជំនួបពិភាក្សា លោកMichelបានសន្យាថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន សហភាពអឺរ៉ុបរីករាយរៀបចំការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនក្នុងដំណាក់កាលក្រោយឱ្យបានល្អ ឆ្លងតាមរយៈការពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយផ្ទាល់ ដើម្បីកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការគ្នា។ ការសម្តែងឥរិយាបថទាំងនេះ គឺវិជ្ជមានណាស់។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាកត្តាគន្លឹះនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបជាប់រហូតមក។ ក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអឺរ៉ុបបានឡើងដល់៧សែន១ម៉ឺន១ពាន់៤រយលានដុល្លារអាមេរិក ដែលបានកើនឡើង៦ក្បៀស៣ភាគរយ។ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសចិន។ចិននិងអឺរ៉ុបបានបង្កើតជាទំនាក់ទំនងបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ។
ស្ថានការណ៍អន្តរជាតិមានភាពកាន់តែច្របូកច្របល់ កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបក៏កាន់តែមានសារសំខាន់។ សង្ឃឹមថា ភាគីអឺរ៉ុបអាចប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ រួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ និងនាំមកនូវឱកាសកាន់តែច្រើនដល់គ្នាទៅវិញទៅមក ហើយក៏បានបំពេញបន្ថែមនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់៕

អត្ថបទដែលជាប់ទាក់ទង