ក្រសួងការបរទេសចិន៖ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំកោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។
ថ្ងៃទី១ខែធ្នូ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការនិងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានថ្លែងថា គោលនយោបាយបង្ការនិងគ្រប់គ្រងការរាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសចិន បានជះឥទ្ធិពលអវិជ្ជមានដល់អនាគតសេដ្ឋកិច្ចពិភពលោក។ នៅពេលឆ្លើយតបនឹងពាក្យសំដីពាក់ព័ន្ធរបស់លោកស្រីYellen លោកZhaoLijianបានឆ្លើយតបដូចពោលខាងលើ។
លោកZhaoLijianបានចង្អុលបង្ហាញថា ពាក្យសំដីពាក់ព័ន្ធរបស់មន្ត្រីអាមេរិក គ្មានមូលហេតុនិងភស្តុតាងការពិតទាល់តែសោះ។ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងមក ប្រទេសចិនបានសម្របសម្រួលដោយវិទ្យាសាស្រ្តនូវការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ៕