ឯកឧត្ដម ឃួង ស្រេង អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អភិបាលរាជធានីបាងកក ព្រះរាជាណាចក្រថៃ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ០៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Chadchart Sittipunt (ឆៃឆាត សិទ្ធិផាន់) អភិបាលរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការងាររឹតចំណងទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និត៕