មេបញ្ជាការរងនាយសេនាធិការ នាំយកការឧបត្ថម្ភរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ជាស្បៀងអាហារ និងថវិកា ដល់សាលាពលទាហានទី៥
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន៕