អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពពូជស្រូវស្ដារឡើងវិញដែលជួបបញ្ហាទឹកជំនន់កន្លងមក នៅស្រុកកណ្ដៀង
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សហការី គណៈអភិបាលខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពពូជស្រូវស្ដារឡើងវិញរបស់សម្ដេចតេជោក្រោយផ្ដល់ជូនពលរដ្ឋដែលជួបបញ្ហាទឹកជំនន់កន្លងមក និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដោយក្ដីរីករាយ និងស្និទ្ធស្នាលបំផុត។
ក្នុងការជួបសំណេះសំណាលនេះបានធ្វើឡើងនៅ ស្រុកកណ្ដៀង ហើយ ជាលទ្ធផល ការលូតលាស់ដំណាំស្រូវគឺបានល្អ១០០ភាគរយ៕