រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៤ ថ្ងៃកំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨ / ០២ ធ្នូ ២០២២)
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២) ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត គ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ចំពោះប្រទេសជាតិ ព្រះសង្ឃ សិស្ស និស្សិត គរុសិស្ស លោកគ្រូ អ្នកគ្រូ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សរុបចំនួន ៨៩៧អង្គ/នាក់ ។
នៅចុងបញ្ចប់នៃពិធីនេះ គណៈអធិបតីក៏បានផ្ដល់ជូនគ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ចំពោះប្រទេសជាតិ ដែលបានចូលរួម ចំនួន ១០នាក់ ក្នុង ១នាក់ ទទួលបានថវិកា ១០ម៉ឺនរៀល ឃីត ១កញ្ចប់ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ និងមី ១កេស ផងដែរ ៕