**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម កែវ រតនៈ ចែករំលែកបទពិសោធន៍ ដល់សិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យក្នុងខេត្តពោធិ៍សាត់ ដើម្បី​ឈានឲ្យបានសម្រេចបំណងប្រាថ្នា​

ពោធិ៍សាត់៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ផ្តើមចេញពីកូនកសិករ រហូតឈានក្លាយខ្លួនជាថ្នាក់ដឹកនាំ និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលមានវ័យក្មេងជាងគេផងនោះ លោកក៏ធ្លាប់បានជួបនូវបញ្ហាលំបាកនានាជាច្រើន ក្នុងរបបខ្មៅងងឹតខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខនិងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ឲ្យក្លាយជាអ្នកគ្រប់គ្រងដឹកនាំមកដល់បច្ចុប្បន្ន។

ឯកឧត្ដម កែវ រតនៈ បានលើកឡើងបែបនេះ នៅឯស្នាក់ការគណបក្សខេត្ត នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ប្រហែល៤០០នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នាថ្ងៃទី០៥.០៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីនាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យទាំង២យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្ដម កែវ រតនៈ បានថ្លែងថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ។

ផ្តើមចេញពីកូនកសិករ រហូតឈានក្លាយជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលមានវ័យក្មេងជាងគេផងនោះ ឯកឧត្ដម កែវ រតនៈ ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន ទាំងនេះដោយសារការខិតខំប្រឹងប្រែង ជំនះគ្រប់ឧបសក្តិរបស់ខ្លួនយើងផ្ទាល់ ពិសេសក្រោមម្លប់សន្តិភាពរបស់សម្តេច។

ឯកឧត្ដមក៏បានកោតសរសើរ ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។

ពិតប្រាកដណាស់ថា នៅថ្ងៃទី៥ពេលដ៏ខ្លីខាងមុខ ប្អូនៗក្មួយៗទាំងអស់ នឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ក្នុងនាមថ្នាក់ដឹកនាំ លោកក៏សូមជូនពរដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។

ឯក​ឧត្ដមក៏​បានជំរុញ និងលើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​សិស្សានុសិស្ស​ខិតខំរៀនសូត្រ​ អភិវឌ្ឍន៍​ខ្លួន​ឱ្យ​មាន​សមត្ថភាព​ ដើម្បី​យក​ចំណេះ​ដឹង​ និងជំនាញ​ មកអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ.ឃុំ.ស្រុក​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទៀត​។ ជាការលើកទឹកចិត្ត ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ លោកបានប្រកាសរៀបចំដំណើរទស្សនកិច្ចសិក្សា នាំប្អូនៗក្មួយៗ ទៅកាន់ខេត្តសៀមរាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានចែកជូនថវិកា ដល់ប្អូនៗក្មួយៗ។។

អត្ថបទដែលជាប់ទាក់ទង