**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

ឯកឧត្ដម ហ៊ុន ម៉ានី បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ក្នុងឃុំអមលាំង ស្រុកថ្ពង

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯក ឧត្ដម លោកជំទាវជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រវែង១៥.៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល. ឯកឧត្ដម វ៉ី សំណាង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ. លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៩០០ នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានា ជូនដល់ប្រជាជន។ ការសាងសងផ្លូវប្រភេទ DBST នេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា តាម​រយៈ​សមិទ្ធផល​ទាំង​ឡាយ​ខាង​លើ​នេះ យើង​មិន​អាច​បំភ្លេច​បាន​នូវ​តម្លៃ​នៃ​សន្តិភាព។

តាងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និយាយជារួម និយាយដោយឡែកជាមួយប្រជាពលរដ្ឋថ្ពង ជាពិសេសអ្នកឃុំអមលាំងតែម្តង ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវ DBST គឺជាឥណទានថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមានប្រវែង ១៥.៥គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៣៥ពាន់លានរៀល ស្មើនឹងប្រមាណ៨.៧៥លានដុល្លារ។។

អត្ថបទដែលជាប់ទាក់ទង