ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ ” បណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន លើកទី៤”
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹក ថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ ” បណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន លើកទី៤” (THE 4TH ASEAN-JAPAN SMART CITIES NETWORK HIGH LEVEL MEETING ) នៅឯទីក្រុង ហ្វុគូស៊ីម៉ា ប្រទេសជប៉ុន ៕