ឯកឧត្តម ជិន ម៉ាលីន អញ្ជើញចូលរួមបើកនិងដឹកនាំសិក្ខាសាលាស្តីពី ឧក្រិដ្ឋកម្មដែលមានការចាត់តាំងដោយមានគោលដៅច្បាស់លាស់ ដោយផ្តោតលើ ការប្រឆាំងនឹងការសម្អាតប្រាក់
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមបើកនិងដឹកនាំសិក្ខាសាលាស្តីពី ឧក្រិដ្ឋកម្មដែលមានការចាត់តាំងដោយមានគោលដៅច្បាស់លាស់ ដោយផ្តោតលើ ការប្រឆាំងនឹងការសម្អាតប្រាក់ ដែលប្រារព្វធ្វើឡើងពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Tribe ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការខុនរ៉ាតប្រចាំតំបន់ KAS Regional in Singapore។
សិក្ខាសាលានេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសអាល្លឺម៉ង់ដ៏ លើឧក្រិដ្ឋកម្មដែលមានការចាត់តាំងដោយមានគោលដៅច្បាស់លាស់ ដោយផ្តោតលើការប្រឆាំងនឹងការសម្អាតប្រាក់ ដោយមានវាគ្មិនជាអ្នកជំនាញការមកពីប្រទេសអាល្លឺម៉ង់ដ៍ និងកម្ពុជា។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីនរគបាល និងមន្រ្តីក្រសួងយុត្តិធម៌ ដែលកំពុងអនុវត្តការងារនេះ៕