នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុន E Security Service Co.Ltd (ESS)
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុន E Security Service Co.Ltd (ESS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ៕