**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ 

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតឲ្យប្រធានស្ថាប័ន អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញជាអធិបតីបើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសដល់ប្រធានស្ថាប័ន អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលបានសម្រេចបាននាពេលកន្លងមក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់វិស្វកម្មអាស៊ានដែលបានចូលរួមចំណែកធ្វើឱ្យមានការរីកចម្រើនផ្នែកធនធានមនុស្ស ជាពិសេសផ្នែកវិស្វកម្មនេះតែម្តង។ អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ក៏បានរួមចំណែកដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗយ៉ាងច្រើន ដើម្បីឆ្លងតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា និងសេដ្ឋកិច្ចសង្គម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ចង់ឃើញអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យវិស្វកម្ម និង ចង់ឃើញជំនាញវិស្វករនៃបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ានមានចំនួនកាន់តែច្រើន។

តំណាងឱ្យស្ថាប័នវិស្វករ លោក Bambang Goeritno អគ្គលេខាធិការនៃវិទ្យាស្ថានវិស្វករឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការដឹកនាំរបស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងក៏ដូចជាបានរៀបចំ សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០នេះ បានយ៉ាងល្អ។

ខណៈពេល ធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ នាឆ្នាំ២០២៣ខាងមុខ ភាគីឥណ្ឌូនេស៊ីក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្តី្រផ្តល់កិត្តិយសចូលរួមក្នុងសន្និសិទនេះផងដែរ។

ឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមតាមការអញ្ជើញរបស់ភាគីជាម្ចាស់ផ្ទះឥណ្ឌូនេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានការគាំទ្រពីតំណាងស្ថាប័នវិស្វកម្មអាស៊ាន ក្នុងការផ្តួចផ្តើមឱ្យមានការរៀបចំ សិក្ខាសាលា វិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរបន្ថែមទៀត។ ជាមួយនឹងនេះដែរ តំណាងស្ថាប័នវិស្វកម្មអាស៊ានបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការរៀបចំសិក្ខាសាលា វិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

អត្ថបទដែលជាប់ទាក់ទង