ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុញ្ញាតជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋព័រទុយហ្កាល់ចូលជួបសម្តែងការសម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតជូន ឯកឧត្តម João Bernado De Oliveira Martins Weinstein ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋព័រទុយហ្កាល់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការសម នៅទីស្តីការក្រសួង បន្ទាប់ពីឯកឧត្តម João Weinstein បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃដដែល។ នៅក្នុងជំនួបសម្តែងការគួរសម ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងលើវិស័យធុរកិច្ច និងអប់រំ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាការយកចិត្តទុកដាក់ទាំងសងខាង៕