ឯកឧត្ត្មម សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់[ បណ្តាញទីក្រុងឆ្លាតវៃ អា ស៊ាន.ជប៉ុន លើកទី៤ ]នាទីក្រុងហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុន
ភ្នំពេញ៖ ក្នុងដំណើរចូលរួម នូវ កិច្ចប្រជុំកម្រិតខ្ពស់ នៃ”បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុនលើកទី៤”នាទីក្រុងហ្វូគូស៊ីម៉ានៃប្រទេសជប៉ុនថ្មីៗកន្លង
ទៅនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំ
បង បានដឹកនាំប្រតិភូខេត្តមួយក្រុម ដើម្បីចូលរួ
មក្នុងកិច្ចប្រជុំខាងលើនិងបំពេញទស្សនកិច្ចសិ
ក្សាស្វែងយល់ពីទស្សនវិស័យនិងពីសក្តានុពលមួយចំនួនដែលទាក់ទិនទៅនិងប្រធានបទនៃកិ
ច្ចប្រជុំខាងលើ របស់ខ្លួន។
នៅក្នុងដំណើរចូលរួមនេះ ខាងប្រតិភូថ្នាក់
ជាតិនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯក
ឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំ
ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី និង
ជាសហប្រធាននៃកិច្ចប្រជុំនេះផងដែរ។ ដោយ
ឡែកពាក់ព័ន្ធនិងបណ្តាខេត្តដែលមានបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន រួមមាន ខេត្តបាត់ដំ
បង និង ខេត្តសៀមរាប ក្នុងចំណោមនៃទីក្រុងចំ
នួន២៦ និងបណ្តាក្រុមហ៊ុនធំៗ របស់ជប៉ុន និងមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រ
ទេសពាក់ព័ន្ធផ្សេងទៀតជាច្រើន…។
តាមការគូសបញ្ជាក់ពី លីម អ៊ីម៉េង ប្រធាន
អង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់
ដំបងនិងជាសមាជិកគណៈកម្មការទីក្រុងឆ្លាតវៃបាត់ដំបង បានឲ្យដឹងថា៖ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ (ពីថ្ងៃទី០៤ និងទី ០៥ ខែធ្នូ ឆ្នាំ២០២២)
កន្លងទៅនៅប្រទេសជប៉ុន កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើរបៀបវារៈតាមការគ្រោងទុករបស់ខ្លួ
ន ដោយបានផ្តោតនូវខ្លឹមសារទស្សនទានគន្លឹះ តាមរយៈការជ្វើបទបង្ហាញ ការពិភាក្សា ការជួបប្រាស្រ័យផ្ទាល់ ការធ្វើទស្សនកិច្ចនៅតាមតំបន់សក្តានុពលដែលទាក់ទិនជាមួយប្រធានបទនិងគោលបំណងរួមនៃកិច្ចប្រជុំកម្រិតខ្ពស់ “បណ្តា
ញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន លើកទី៤” នាទីក្រុងហ្វូគូស៊ីម៉ា នៃ ប្រទេសជប៉ុន។
ហើយកិច្ចប្រជុំនេះ ក៏ជាឱកាសដែលជម្រុញឲ្យបណ្តាប្រទេសពាក់ព័ន្ធ ដែលមានទីក្រុងស្ថិត
ក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ស្វះស្វែងរក
ដៃគូដើម្បីឈានទៅដល់ការផ្សព្វផ្សាយទាក់ទា
ញទៅកាន់អ្នកវិនិយោគ និងបណ្តាក្រុមហ៊ុនធំៗតាមបណ្តាប្រទេសនានា ដែលបានចូលរួមនៅទីនោះ បានសិក្សាស្វែងយល់និងពិចារណាពីឱ
កាសលទ្ធភាពសម្លឹងមើលពីការបោះទុនវិនិយោ
គទៅលើវិស័យអាទិភាពរបស់ខ្លួនទៅកាន់បណ្តាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចសម្រាប់ការបោះទុនរកស៊ីជាមួយនិងបណ្តាប្រទេសទាំង
នោះផងដែរ។
លោក លីម អ៊ីម៉េង ក៏បានគូសបញ្ជាក់ដោ
យសង្កត់ធ្ងន់បន្ថែមថា៖ កិច្ចប្រជុំនេះពិតជាផ្តល់
នូវ សារៈប្រយោជន៍ដ៏សំខាន់ដល់បណ្តាទីក្រុងទាំង២៦ផងដែរ ដែលស្ថិតក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុន ដែលជាដៃគូសំខាន់របស់
ប្រទេសជប៉ុន ជាពិសេសមួយអ្នកវិនិយោគជប៉ុ
នផ្ទាល់ផងដែរ ដើម្បីធ្វើការចែករំលែកពីគម្រោងរៀបចំទីក្រុងឆ្លាតវៃ តាមបណ្តាទីក្រុង ទាំង២៦ នៃបណ្តាប្រទេសដែលបានចូលរួមនៅទីនោះ។
ហើយអ្វីដែលជាការបង្ហាញនៅក្នុងកិច្ចប្រជុំនេះ គឺ៖បណ្តាទីក្រុងនីមួយៗដែលស្ថិតនៅក្នុងបណ្តា
ញទីក្រុងឆ្លាតវៃអាស៊ាន នឹងមានឱកាសបានផ្ត
ល់នូវបទបង្ងាញពីសមិទ្ធផលនិងសមិទ្ធកម្មនៃ
បណ្តាទីក្រុងរបស់ខ្លួន ដើម្បីជាការទាក់ទាញនិងឆក់ឱកាសក្នុងការកៀរគរដល់អ្នកវិនិយោគ និងបណ្តាក្រុមហ៊ុននានាដែលចូលរួម ដើម្បីសម្លឹង
មើលឱកាសរកស៊ីរបស់ខ្លួនមកកាន់ប្រទេសដែ
លខ្លួនពេញចិត្ត និងកំពុងតែផ្តោតការចាប់អារម្ម
ណ៍ផងដែរ៕