ឯកឧត្តម យឹម ឆៃលី និងឯកឧត្តម លឿង ជុងយីង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការគម្រោងលុបបំបាត់ភាពងងឹតភ្នែកដោយជំងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម លឿង ជុងយីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ ក្វាងស៊ី នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការគម្រោងលុបបំបាត់ភាពងងឹតភ្នែក
ដោយជំងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី ននៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ពិធីដ៏អធឹកអធមនេះត្រូវបានប្រកាសជាផ្លូវការ នៅសាលប្រជុំសាលាខេត្តព្រៃវែង៕