ឯកឧត្តម ប្រាក់ ដាវីដ ទទួលជួបសម្ដែងការគួរសម ជាមួយសភាយុវពាណិជ្ជករអន្តរជាតិ (JCI)
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្ដែងការគួរសមជាមួយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ដែលដឹកនាំដោយ លោកអាហ្វ្រនីស អង់ហ្គូលូ ប្រធាន JCI កម្រិតអន្តរជាតិឆ្នាំ២០២២ និងលោកជំទាវ ស្រួ ណារីយ៉ា ប្រធាន JCI ប្រចាំកម្ពុជា ឆ្នាំ២០២២។
ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ប្រាក់ ដាវីដ និងតំណាង JCI បានពិភាក្សាពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ក្នុងស្មារតីជម្រុញបន្ថែមពាណិជ្ជកម្ម វិនិយោគ និងកំណើនសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ឆ្លៀតឱកាសនេះ លោកប្រធាន អង់ហ្គូលូ ក៏បានស្នើសុំការគាំទ្រពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការរៀបចំកម្មវិធីផ្សេងៗ ជាពិសេស កិច្ចប្រជុំ JCI ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាពេលខាងមុខ ៕