**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ព័ត៌មានលម្អិត ជុំវិញការបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុក នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ព័ត៌មានលម្អិត ជុំវិញការបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០៖១០នាទី មានករណីលួចកាច់កម៉ូតូ មួយកើតឡើងនៅចំណុចផ្ទះជួលលេខ៣៩ ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនល្មើសចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស (ពុំចាំស្លាកលេខ) បានធ្វើសកម្មភាពលួចកាច់កយកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 ដែលមានលេខតួ MLHKF4497N5101681 បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្ដង។

ក្រោយពីមានហេតុការណ៍កើតឡើងភ្លាម នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃដដែល កម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេត និងកំណត់បានទីតាំងដែលជនសង្ស័យយកម៉ូតូទៅលាក់ នៅចំណុចក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូទៅទំលាក់ បក្សពួកម្នាក់ទៀត ឲ្យចូលទៅបណ្តើរម៉ូតូដែលមានភិនភាគដូចម៉ូតូខាងលើ ចេញពីកន្លែងផ្ញើ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបានម្នាក់។

ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួន ហើយសមត្ថកិច្ចយើងបានដេញតាមរហូតដល់ ចំណុចផ្លូវវេងស្រេង ក៏ប្រទះឃើញម៉ូតូចតនៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជិះរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8597 ជាមួយបក្សពួកម្នាក់ទៀតគេចខ្លួនបន្ត ពេលធ្វើដំណើរដល់ចំណុចមុខវត្តដំបូកខ្ពស់សមត្ថកិច្ច បានឃាត់រថយន្តនោះ។

ភ្លាមនោះ ជនសង្ស័យម្នាក់បានលោតចុះពីលើរថយន្តរត់គេចខ្លួនតែត្រូវចាប់ខ្លួនបាន ចំណែកថយន្តនោះបន្តដំណើរជិះគេចខ្លួនដល់ចំណុចបុរី VIP គួរស្រូវ បានប្រទះឃើញរថយន្ត ប្លុងចោលមុខផ្ទះលេខ 011 ផ្លូវលេខ១១ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនបក្សពួកម្នាក់ទៀត ព្យាយាមបើកម៉ូតូទៅរំដោះជនសង្ស័យ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងនគរបាលជំនាញ របស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌចាប់ខ្លួនបានជាបន្ដបន្ទាប់នោះ រួមមាន៖
*ទី១៖ ឈ្មោះ សុខ ហេង អាយុ៣០ឆ្នាំ
*ទី២៖ ឈ្មោះ ជុំ វិរៈ អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ អែល ហិល អាយុ២៧ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន៖
* ស្លាកលេខម៉ូតូចំនួន០៤សន្លឹក, ឧបករណ៍សម្រាច់កាច់កចំនួន១៣ដើម, បង់អាវុធខ្លីចំនួន០១, គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ និងរថយន្តម៉ាកព្រួស នៅចំណុចផ្ទះជួលលេខ ០១១ ផ្លូវលេខ១៤ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

* ស្លាកលេខចំនួន០១សន្លឹក , មួកសុវត្ថិភាពចំនួន០១, អាវរងាពណ៌សប្រផេះចំនួន០១, សោតឡចំនួន០៤គ្រាប់ ដកហូតនៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

* ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 លេខតួ MLHKF4497N5101681 ដកហូតពីឈោ្មះ ជុំ វីរៈ។

* ម៉ូតូម៉ាក PCX ពណ៌ប្រផេះ បិទស្កុតពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JJ-9994 លេខតួ MLHKF4470N512893 ដកហូតពីឈ្មោះ សុខ ហេង។

ក្រោយពីមានការចង្អុលបង្ហាញពីឈ្មោះ ស៊ាម សារ៉ាយ (ប្រពន្ធជនល្មើស) លើរូបភាពជនសង្ស័យ ដែលជិះម៉ូតូ PCX ពណ៌ស ដែលយកបានពីកាមេរ៉ាសុវត្ថិភាពកន្លែងកើតហេតុឃើញថាឈ្មោះ សុខ ហេង និងឈ្មោះ ស៊ូន ប៊ុនថា ហៅ អាខ្មៅ ពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ មានចំនួន១០ករណីផ្សេងទៀត ក្នុងនោះមាន៖
-ខណ្ឌចំការមន ០៤ករណី
-ខណ្ឌសែនសុខ ០៣ករណី
-ខណ្ឌពោធិ៍សែនជ័យ ០១ករណី
-ខណ្ឌទួលគោក ០១ករណី
-ខណ្ឌមានជ័យ ០១ករណី។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង