មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនដល់កងពលតូចថ្មើរជើងលេខ៣១
ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ រួមមាន៖ គោយន្តចំនួន ៥គ្រឿង ម៉ូតូម៉ាក HONDA WAVEចំនួន ១០គ្រឿង មួកសុត្តិភាព ១០ គ្រែចំនួន២០០គ្រែ GPS ១៥គ្រឿង ផ្តល់ជូនដល់កងពលតូចខថ្មើរជើងលេខ៣១ យោធភូមិភាគទី៣ តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់កងពលតូចថ្មើរជើងលេខ៣១ ។ កងពលប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕