**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម កឹម ស៊ីថន អនុញ្ញាតឲ្យគណៈប្រតិភូ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្ដម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតជូន លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងពិភាក្សាការងារ ដើម្បីអាចជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងបានផ្ដល់ឱកាសដល់ក្រុមការងារសមាគមក្នុងការរាយការណ៍ពីបច្ចុប្បន្នភាពការងាររបស់ខ្លួន។

ជាមួយគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគម បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក្នុងការចំណាយពេលវេលាទទួលជួបគណៈប្រតិភូសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
លោក ប៉ាត់ ចំណាន អគ្គលេខាធិការសមាគម បានរាយការណ៍ពីសាវតានិងបច្ចុប្បន្នភាពការងាររបស់សមាគម ជូនអង្គប្រជុំជ្រាប។ ទន្ទឹមនោះ លោកអគ្គលេខាធិការ បានលើកឡើងថា ក្នុងនាមជាសមាគមដែលប្រមូលផ្ដុំក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាវាចរណ៍ដឹកទំនិញ ក្រុមហ៊ុនអាកាសចរណ៍ទំនិញ ផ្សេងៗ ដែលបច្ចុប្បន្នសមាគមមានសមាជិកប្រមាណ ១០០ក្រុមហ៊ុន ហើយគោលបំណងនៃជំនួបនេះ គឺដើម្បីស្នើការសម្របសម្រួល ក្នុងការជំរុញការផ្គូរផ្គងរវាងអ្នកទិញ និងអ្នកលក់ទាំងក្នុងស្រុក និងក្រៅស្រុក។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំ បានគូសបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបាននឹងកំពុងធ្វើការចចារស្វែងរកទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលសម្រេចបាន ជូនសាធារណជន ពាណិជ្ជករ និងអ្នកនាំចេញ នាំចូល។ ទន្ទឹមនឹង ទីផ្សារសម្រាប់នាំចេញ វិស័យឡូជីកស្ទីក និងដឹកជញ្ជូន ពិតជាមានសារសំខាន់ដល់ការជញ្ជូនទំនិញ ទាន់ពេលវេលា និងមានតម្លៃសមរម្យ។ ករណីនេះ តួនាទីរបស់សមាគមគឺស្របទៅតាមបរិបទលើការធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ហើយសង្ឃឹមថាតាមរយៈសកម្មភាពរបស់សមាគម អាចហ្នឹងជួយក្រុមហ៊ុនជាសមាជិករបស់ខ្លួន ក្នុងការដឹកជញ្ជូនទំនិញក្នុងតម្លៃសមរម្យ និងអាចជួយកាត់បន្ថយថ្លៃដើមទំនិញផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង