សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺ ១ ធ្នូ ២០២២ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” និងបានជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥០គ្រួសារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជន កក្រក អ្នកស្ម័គ្រចិត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់ ។
ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលាយនូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលអានដោយ ឯកឧត្តម គួង ឡូ សមាជិកគណៈកម្មាធិការសាខា ។ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនថែរក្សាសុខភាពត្រូវមានអនាម័យជាប្រចាំ។
សម្ភារផ្តល់ជូនក្នុងគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ សាប៊ូ ១ដុំ និងថវិកាចំនួន ៥០,០០០រៀល៕