**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុការងារបច្ចេកទេស ជួបពិភាក្សាជាមួយ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ដើម្បីប្រជុំពិភាក្សា និងផ្តល់យោបល់លើការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថល ក្នុងវិស័យទេសចរណ៍” ( Rethinking for Resilience and Digitalization) ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ថោង រដ្ឋសក្តិ បានថ្លែងថា ការរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់ (Great Mekong Sub-region) ឲ្យកាន់តែផុលផុសបន្ថែមទៀត។

ឯកឧត្តមបន្តថា ដោយឡែកសម្រាប់កម្ពុជា នឹងយកវេទិការនេះ ដើម្បីជំរុញផ្សព្វផ្សាយសម្រាប់យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (32th SEA Games and 12th Para Games 2023) ផងដែរ។

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំគោលដៅទស្សនា និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ដែលចាប់ពីថ្ងៃទី៩ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជុំទី៣ លើកទី៩ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ។

លោកបន្តថា ខេត្តព្រះសីហនុ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងទទួលភ្ញៀវជាតិ និងអន្តរជាតិដោយផ្ទាល់ប្រមាណ ២០០រូប ហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាព ដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្អា។

ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១. បានពិនិត្យរបៀបវារៈកម្មវិធី និងការត្រៀមរៀបចំពិធីការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលភ្ញៀវអន្តរជាតិនឹងមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ និងត្រឡប់វិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងការត្រៀមរៀបចំការដឹកជញ្ជូន ហូបចុក ស្នាក់នៅ និងការការពារសុវត្ថិភាពរបស់ភ្ញៀវ។

២. សម្រេចជ្រើសរើសទីតាំងសណ្ឋាគារ ព្រីនថាម៍ ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើដោយមានកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី ៥១ (51st GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism Forum 2023) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កម្មវិធីទទួលអាហារស្វាគមន៍ និងកម្មវិធីលាយសោយភោជន៍។

អង្គប្រជុំក៏បានពិនិត្យលទ្ធភាពដើម្បីជ្រើសរើសសណ្ឋាគារ Xihu និងសណ្ឋាគារ Jign Bie ដើម្បីជាសណ្ឋាគារដៃគូរសម្រាប់ទទួលការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

៣. អង្គប្រជុំបានពិនិត្យលទ្ធភាពក្នុងការជំរុញការចលនាទេសចរណ៍ក្នុងស្រុកតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច (Post-Tour) ជូនភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតសំខាន់លើកញ្ចប់ទស្សនកិច្ចដើម្បីទស្សនាតំបន់សក្តានុពលទេសចរណ៍នានារបស់ខេត្តព្រះសីហនុ នៅលើគោក និងបានពិភាក្សាជាមួយក្រុមហ៊ុន ខ្មែរដាយគ្រុប (Khmer Dive Group) ដើម្បីជំរុញទេសចរណ៍បាតសមុទ្រ សំដៅលើការផ្សព្វផ្សាយសក្តានុពលបាតសមុទ្រកម្ពុជា និងការអភិរក្សធនធានបាតសមុទ្រផងដែរ។

៤. អង្គប្រជុំបានឯកភាពដើម្បីជំរុញការផ្សព្វផ្សាយទាំងផ្ទាល់ និងតាមប្រព័ន្ធឌីជីថល ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបានឯកភាពដើម្បីឲ្យក្រុមការងារចងបដាផ្សព្វផ្សាយអំពីកម្មវិធី និងសក្តានុពលទេសចរណ៍នានា នៅតាមគោលដៅសំខាន់ជុំវិញខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង