**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ហេតុអ្វីបានជាប្រទេសមជ្ឈិមបូព៌ារីករាយធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន?

ពីថ្ងៃទី ៧ដល់ថ្ងៃទី១០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ក្រុងរីយ៉ាត រដ្ឋធានីប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់ និងកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ី សាអូឌីត ។ ដំណើរទស្សនកិច្ចលើកនេះ មានសារៈសំខាន់ជានិមិត្តសញ្ញា ដែលនឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់ ។
ប្រទេសអារ៉ាប៊ី សាអូឌីត ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងតំបន់មជ្ឈិមបូព៌ា រីឯប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសអារ៉ាប៊ី សាអូឌីតដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសអារ៉ាប៊ី សាអូឌីតបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ “សម្លឹងមើលទៅខាងកើត ”ក្នុងន័យស្វែងរកឱកាសអភិវឌ្ឍន៍ថ្មី ។ “ទស្សនទានឆ្នាំ២០៣០” របស់ប្រទេសអារ៉ាប៊ី សាអូឌីត ផ្សារភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយនឹងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”របស់ចិន ប្រទេសចិនបានចូលរួមគម្រោងសាងសង់សំខាន់ៗជាច្រើនរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ដូចជាគម្រោងសងសាងផ្លូវដែកល្បឿនលឿនពីក្រុង Mecca ដល់ក្រុងMedinaជាដើម ។
នៅចុងខែតុលា ប្រទេសអារ៉ាប៊ី សាអូឌីតបានរៀបចំធ្វើមហាសន្និបាត “គំនិតផ្តួចផ្តើមស្តីពីការវិនិយោគនៅពេលអនាគត” ក្នុងមហាសន្និបាតលើកនេះ តំណាងចិនទទួលបានការយកចិត្តទុកដាក់និងស្វាគមន៍យ៉ាងខ្លាំងដែលកាលពីមុនមិនធ្លាប់មាន “ការវិនិយោគនៅប្រទេសអារ៉ាប៊ី សាអូឌីត” បានក្លាយជាប្រធានបទដែលសហគ្រិនចិនយកមកពិគ្រោះពិភាក្សាយ៉ាងសកម្ម ។ ប្រការដែលគួរឱ្យលើកឡើង គឺមន្ត្រីរដ្ឋាភិបាលអាមេរិកមិនបានទទួលការអញ្ជើញ។ឱ្យចូលរួមវេទិកាលើកនេះទេ ។
មិនត្រឹមតែប្រទេសអារ៉ាប៊ី សាអូឌីតប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក ការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ក៏កាន់តែញឹកញាប់ដែរ ។ ខែមករា ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិននិងអ៊ីរ៉ង់បានប្រកាសថា នឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរយៈពេល២៥ឆ្នាំរបស់ប្រទេសទាំងពីរ ។ ការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងបើកធ្វើយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសកាតា ទាំងកិច្ចកសាងកីឡដ្ឋានបាល់ទាត់ ទាំងទំនិញពិសេសរបស់ការប្រកួតបាល់ទាត់ពិភពលោក សុទ្ធតែមានធាតុផ្សំបែបចិនជាច្រើន ។
ហេតុអ្វីបានជាប្រទេសមជ្ឈិមបូព៌ាដើរកាន់តែខិតជិតជាមួយចិន ? មូលហេតុសំខាន់មាន២ចំណុច ៖
ទីមួយ ប្រទេសចិននិងប្រទេសមជ្ឈិមបូព៌ាគោរពគ្នាទៅវិញទៅមកលើវិស័យនយោបាយ ។ មិនដូចប្រទេសលោកខាងលិចមួយចំនួនទេ ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយជានិច្ចកាល ចិនតែងតែផ្តល់ការគាំទ្រដល់ប្រជាជននៃប្រទេសមជ្ឈិមបូព៌ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍របស់ខ្លួនដោយម្ចាស់ការ ។ រីឯប្រទេសមជ្ឈិមបូព៌ាវិញ ក៏បានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនតាមរយៈការអនុវត្តជាក់ស្តែង ក្នុងបញ្ហាពាក់ព័ន្ធដល់ចិនតៃវ៉ាន់ ស៊ីនជាំង និងសិទ្ធិមនុស្សជាដើមផងដែរ ។
ទីពីរ ចិននិងប្រទេសមជ្ឈិមបូព៌ា មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងខាងសេដ្ឋកិច្ច មានអនាគតសហប្រតិបតិ្តការយ៉ាងទូលំទូលាយ ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអារ៉ាប់បានឡើងដល់ចំនួន៣១៩.២៩៥ពាន់លានដុល្លារអាមេរិក កើនជាង៣៥,២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ។
អ្នកវិភាគបានសម្គាល់ឃើញថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ទង្វើរបស់អាមេរិកដែលប្រព្រឹតិ្តនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យប្រទេសមជ្ឈិមបូព៌ាបាត់បង់ជំនឿចិត្តចំពោះអាមេរិក ។ ប្រទេសមជ្ឈិមបូព៌ាដែលបានរងផលប៉ះពាល់ពីអនុត្តរភាពនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងរយៈពេលយូរ ត្រូវការជាបន្ទាន់នូវថាមពលវិជ្ជមានដែលអាចជំរុញសន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ រីឯប្រទេសចិនវិញ ចំជាដៃគូយុទ្ធសាស្ត្រដែលប្រទេសមជ្ឈិមបូព៌ាអាចជឿទុកចិត្តបានក្នុងរយៈពេលយូរ ៕

អត្ថបទដែលជាប់ទាក់ទង