ឯកឧត្តម ម៉ែន វិបុល ទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងដំណេីទស្សនកិច្ចមកកាន់ខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍១៥ កេីត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងដំណេីទស្សនកិច្ចមកកាន់ខេត្តស្វាយរៀង។
មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្មរោងចក្រ សេវាកម្មកាស៊ីណូជាដើម។
ក្នុងដំណើទស្សនៈកិច្ចនេះ លោក ម៉ក់ ហឺន បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគន៍យ៉ាងកក់ក្តៅ ក្នុងដំណេីទស្សនកិច្ចមកកាន់ទឹកដីខេត្តស្វាយរៀង ដូចជាចូលទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលមានទីតាំងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងដំណើកំសាន្តមកកាន់ប្រទេសកម្ពុជា លោក ម៉ក់ ហឺន បញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៨២ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៤០ឆ្នាំមកហើយ ។ លោក ម៉ក់ ហឺន និងភរិយា បញ្ជាក់បន្ថែមថា លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចំរើន របស់ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តស្វាយរៀង គឺជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រឧស្សាហកម្ម ទាំងនេះបញ្ជាក់អោយឃើញពីភាពផ្ទុយស្រឡះ ពីការរិះគន់ ពីសំណាក់ជនអគតិ ដែលតែងតែចោទប្រកាន់មូលបង្កាច់ ថាប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ គៀបសង្កត់សិទ្ធសេរីភាព ជាប្រទេសក្រក្សត់ជាដើម ។ លោក ម៉ក ហឺន បានបន្ថែមថា រយៈពេល ប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញ ពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធារបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលធ្វើអោយលោក ភ្លឺភ្នែក ឈប់ជឿ លើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។
ដំណើរកំសាន្តរបស់លោកពូ ម៉ក់ ហឺន គឺជាការទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិបីជំនាន់ដែលតែងតែរិះគន់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដូចដឹងស្រាប់ហើយថាលោ ម៉ក់ ហឺន ធ្លាប់គាំទ្រពួកក្បត់ជាតិ៣ជំនាន់ ប៉ុន្តែដោយសារភាពថោកទាបនិងនយោបាយលាបពណ៌របស់ពួកគេ ទើបធ្វើឱ្យលោកពូ ម៉ក់ ហឺន អស់ជំនឿ ៕