មុខសញ្ញាជាជនសង័្សយជុំវិញករណីផ្ទុះអាវុធនៅក្នុងក្រុងបាត់ដំបងត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានម្នាក់
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ជាស្នងការបានធ្វេីការឃាត់ខ្លួនបក្សពួកជាជនសង្ស័យបានចំនួន០១នាក់។
ចំពោះជនសង្ស័យខាងលើក្រោយពីឃាត់ខ្លួន រហូតមកដល់ពេលនេះត្រូវបាននិងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីធ្វេីការស្រាវជ្រាវបន្ត រីឯបក្សពួកផ្សេងទៀតក៏កំពុងស្វែងតាមចាប់ខ្លួនជាបន្តទៀទៀតផងដែរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុមដែលភាគីម្ខាងមានកាំភ្លើងបានបាញ់ប្រហារទៅលើភាគីម្ខាងទៀតជាង១០គ្រាប់បណ្តាលអោយយុវជន០៣នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវបានស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មាន ករណីនេះសង្ស័យជាករណីស្នេហាត្រីកោណ