**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចម៉ែ បានប្រគល់ជូនប្រជាពលរដ្ឋ ៧៣គ្រួសារ នៅតំបន់ដាច់ស្រយាលខ្វះខាតអគ្គិសនីប្រើប្រាស់ នៅស្រុកទឹកផុស

 

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន៧៣ប្រអប់ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កន្លងទៅនេះ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បាននាំយកចង្កៀងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន ៧៣ប្រអប់ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលខ្វះចរន្តអគ្គិសនីប្រើប្រាស់ ស្ថិតនៅក្នុងភូមិដូងស្លារ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ថ្វីបើព្រះអង្គមិនបានយាង និងអញ្ជើញមកចុះសួរសុខទុក្ខដោយផ្ទាល់ ក៏បានចាត់ឱ្យក្រុមការងារនាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកជំទាវបានគូសបញ្ជាក់ថា « ព្រះរាជអំណោយបន្ទះសូឡា និងអំពូលភ្លើង ដែលប្រើដោយពន្លឺព្រះអាទិត្យនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនចាំបាច់អស់ថវិកា ខាតពេលវេលា និងមិនព្រួយបារម្ភពីហានិភ័យផ្សេងៗឡើយ។ លើសពីនេះទៅទៀត ក្រោមម្លប់ដ៏ត្រជាក់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំមកនូវសន្តិភាព សន្តិសុខពេញលេញ រស់នៅដោយមិនមានការភ័យខ្លាច ប្រកបដោយភាពសុខដុមរមនា»។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា តំណាងប្រជាពលរដ្ឋដែលជាអ្នកទទួលផលទាំងអស់ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវចង្កៀងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) សម្រាប់ជាប្រទីបជួយបំភ្លឺផ្លូវនាពេលយប់ ព្រមទាំងសូមប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សានូវព្រះរាជអំណោយទាំងនេះប្រើប្រាស់ឱ្យបានគង់វង់យូរអង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនីមួយៗ ទទួលបានអំណោយរួមមាន៖ បន្ទះសូឡានិងអំពូលភ្លើងចំនួន១ឈុត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ។ ជាមួយគ្នានោះដើម្បីអមព្រះរាជសកម្មភាពរបស់ព្រះអង្គ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភបន្ថែម ជូនគ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកសុីអ៊ីវ ១យួរ ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃចំនួន១ដប និងថវិកា ៥ម៉ឺនរៀលផងដែរ។ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក លោកជំទាវអគ្គលេខាធិការ និងក្រុមការងារបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង